
RIPVN | នៅថ្ងៃទី២៥ ខែកញ្ញា កន្លងនេះ តំណាងរាស្ត្រសភាអឺរ៉ុបចំនួន ៦៤ រូប បានដាក់ញត្តិមួយទៅកាន់លោក Valdis Dombrovskis ឧត្ដមក្រុមប្រឹក្សាពាជ្ជកម្មសហភាពអឺរ៉ុប (EU) និង លោក Josep Borrell Fontelles តំណាងជាន់ខ្ពស់របស់ EU ទទួលបន្ទុកសន្តិសុខ និង កិច្ចការបរទេស និងជាអនុប្រធានគណៈកម្មការអឺរ៉ុប (EC) ស្នើឲ្យ EU មានវិធានការដាក់សម្ពាធលើរដ្ឋាភិបាលវៀតណាមពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្ស
ខ្លឹមសារញត្តិបានបញ្ជាក់ថា ទោះបីសន្ធិសញ្ញាពានិជ្ជកម្មសេរី (EVFTA) និង ការពារវិនិយោគ (IPA) រវាង EU និង វៀតណាមត្រូវបានសភាទាំងពីរភាគីអនុញ្ញាត ហើយមានសុពលភាពតាំងពីថ្ងៃទី១ ខែសីហាកន្លងនេះក៏ដោយ ស្ថានភាពរំលោភសិទ្ធិមនុស្សនៅវៀតណាមនៅតែធ្ងន់ធ្ងរ ជាពិសេសគឺមុនសន្និបាទលើទី១៣ របស់បក្សកុម្មុយនិស្តវៀតណាមនៅខែមករា ឆ្នាំ២០២១ ខាងមុខនេះ ។
ញត្តិក៏បានបញ្ជាក់ទៀតថា ៖ «ការចាប់ខ្លួនអ្នកសរសេរប្លុក និង អ្នកសារព័ត៌មាន អ្នករិះគន់រដ្ឋាភិបាល កាន់តែកើនឡើងក្នុងឆ្នាំ២០២០ … អ្នករិះគន់ជាច្រើនត្រូវបានរំខាន ចាប់ខ្លួន និង ចោទប្រកាន់តាមមាត្រាច្បាស់ដែលមានខ្លឹមសារមិនច្បាស់លាស់ ដូចជាមាត្រាទី១០៩ ១១៧ និង ៣៣១ នៃក្រមព្រហ្មទណ្ឌ ដែលធ្លាប់ត្រូវបានសភាអឺរ៉ុន និង ប្រទេសសមាជិក EU ថ្កល់ទោស ក្នុងពេលពិនិត្យអំពីស្ថានភាពសិទ្ធិមនុស្សជាអចិន្ត្រៃយ៍ចំពោះវៀតណាមនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃ អង្គការសហប្រជាជាតិ» ។
តំណាងរាស្ត្រអឺរ៉ុនស្នើឲ្យ EU បង្កើនការសន្ទនាជាមួយវៀតណាមលើប្រធានបទបញ្ហាសិទ្ធិមនុស្ស បង្កើតស្ថាប័នឯករាជ្យទទួលបន្ទូកបញ្ហាសិទ្ធិមនុស្សចំពោះវៀតណាម និងបង្កើតក្រុមពិគ្រោះយោបលក្នុងស្រុក ព្រមានអ្នកដឹកនាំវតណាមមិនឲ្យជ្រាបជ្រែកចូលកិច្ចការរបស់ក្រុមទាំងអស់នេះ ។
ក្រៅពីនេះ ក្រុមតំណាងនេះក៏បានដាក់ជូនសភាអឺរ៉ុបនូវរបាយការណ៍ស្ដីអំពីសិទ្ធិមនុស្សនៅវៀតណាុំ និង រំឭកវៀតណាមអំពីលក្ខខណ្ឌសិទ្ធិមនុស្សដែលបានចែងក្នុង EVFTA និង IPA ដែលបានបញ្ជាក់ច្បាស់ថា EU អាចបញ្ចប់សន្ធិសញ្ញាទាំងអស់នេះប្រសិនបើវៀតណាមមិនមានការកែលំអលើស្ថានភាពសិទ្ធិមនុស្ស ។
បច្ចុប្បន្ននេះ EU ជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់វៀតណាម ។ តាមតួលេខរបស់អគ្គនាយកដ្ឋានស្ថិតិវៀតណាម ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង អឺរ៉ុបនៅឆ្នាំ២០១៩ គឺ ៥៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះវៀតណាមនាំចេញទៅអឺរ៉ុបស្មើនឹង ៤១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។