បរុសរូបនេះត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្រោយពីអស់រយៈពេល ៣ ខែ ត្រូវឃុំគ្រងពីសំណាក់អាជ្ញាធរយួន ។
វិទ្យុជនជាតិដើមនៅវៀតណាម
RIPVN | ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យឃ្វីនស្លេន (University of Queensland) អង្គការសង្គមអភិរក្សសត្វព្រៃ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត នៅ ប្រទេសអូស្ត្រាលី បានធ្វើការសឹក្សាដំបូង ហើយបានរកឃើញថាទឹកដីរបស់ជនជាតិដើម មានសារសំខាន់សម្រាប់ការរស់រានរបស់សត្វព្រៃរាប់ពាន់ប្រភេទ ដែលរងការគម្រាមកំហែង និង ជិតផុតពូជ ។
RIPVN | ចុងកំពូលនៃតំបន់ Sierra de Alamos ភាគខាងជើងរដ្ឋ Sonora ប្រទេស ម៉ិកស៊ិកកូ មានក្រុមសរសរថ្មដែលដុះនៅលើភ្នំមួយអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ជាកន្លែងដែលជនជាតិដើម Guajirío ប្រមូលផ្ដុំ ដើម្បីជួបជុំជាមួយដូនតារបស់ពួកគេ ។ ឥឡូវនេះ ដីនៅជុំវិញតំបន់ដែលគេរស់នៅ បានជន់លិចក្រោមការកើនឡើងនៃកម្ពស់ទឹក ពីក្រោយទំនប់ទឹកដ៏ធំមួយ ។
RIPVN | ថ្មីៗនេះ រដ្ឋបាលខេត្ត ញូផោនលែន អែន ឡាប្រាដ័រ (Newfoundland & Labrador) ប្រទេសកាណាដា បានបង្កើតការិយាល័យមួយនៅក្នុងតំបន់ ហេភី វ៉ាលៃ ហ្គូស៍ បេ (Happy Valley-Goose Bay) ដើម្បី (សម្រាប់) បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនជនជាតិដើម ។
RIPVN | ជនជាតិដើមនៅឥណ្ដូណេស៊ី ធ្លាប់បានចូលរួមចំណែកជាមួយក្រុមសិស្ស និសិត្សធ្វើការតស៊ូ ទាមទារឯករាជ្យពីអាណានិគមបរទេស ហើយបង្កើតបានជាសាធារណរដ្ឋឥណ្ឌូណេស៊ី ។ ប៉ុន្តែក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត ឈ្មោះរបស់ពួកគេ មិនសូវបានគេលើកយកមកនិយាយនោះទេ ។
RIPVN | ការសិក្សាមួយរបស់ទស្សនាវដ្តី «អេកូឡូស៊ីអនុវត្ត» (Journal of Applied Ecology) ថ្មីៗ នេះបានបង្ហាញតួរនាទីដ៏សំខាន់របស់ជនជាតិដើម និងការយល់ដឹងរបស់ប្រជាជនមូលដ្ឋាន ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី ។
អាមេរិកកណ្ដាលជាតំបន់ដែលរងផលប៉ះពាល់ជាច្រើនពីវីរុសកូរ៉ូណា ធ្វើឲ្យប្រជាជនជនជាតិដើម និងសហគមន៍កសិករកំពុងជួបនូវផលវិបាកធ្ងន់ធ្វរពីបញ្ហាខ្វះខាតក្នុងការផ្គត់ផ្គង់ស្បៀងអាហារ សំភារៈអនាម័យ និងការយកចិត្តទុកដាក់ពីផ្នែកសុខាភិបាល ។