
RIPVN | កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅរដ្ឋធានីតៃបិ (សាធារណរដ្ឋចិន) ក្រុមប្រឹក្សាជនជាតិដើមនៅតៃវ៉ាន បានចេញក្ដីថ្លែងការមួយ ថ្កោលទោសបុរសជនជាតិដើមម្នាក់ដែលបាននិយាយថា «មានមោទនភាពដែលជាជនជាតិចិន» ហើយក៏បញ្ជាក់អះអាងថា ជនជាតិដើមនៅតៃវ៉ាន់ មិនមែនជាជនជាតិចិននោះឡើយ ។
លោក Icyang Parod រដ្ឋមន្ត្រីទទួលបន្ទុកក្រុមប្រឹក្សាជនជាតិដើមតៃវ៉ាន់បានឲ្យដឹងថា រូបលោកមិនប្រឆាំងនឹងទំនាក់ទំនងជាមួយចិនដីគោកឡើយ ប៉ុន្តែលោកមិនអនុុញ្ញាតឲ្យជនជាតិដើមរូបណាត្រូវកេងប្រវាញ់ ដោយសារតែមូលហេតុនយោបាយ ។
សេចក្ដីប្រកាសនេះបានធ្វ់ឡើងដើម្បីថ្កោលទោសលោក យ៉ាង ភិនហួរ (Yang Pin-hua) ដែលជាបុរសជនជាតិដើម Amis នៅកោះតៃវ៉ាន កាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នេះបានថ្លែងនៅក្នុងវាទិកាច្រកសមុទ្រនៅក្រុង ស៊ាមិន (Xiamen) ថា លោកពិតជាមានមោទនភាពណាស់ដែលជាជនជាតិចិនមួយរូប ។
លោកយ៉ាងក៏បាននិយាយអំពីការធ្វើសមាហរណកម្មជនជាតិភាគតិចនៅប្រទេសចិន ណិង ពួកជនជាតិភាគតិចនៅតៃវ៉ាន ហើយក៏ ប្រកាសប្រឆាំងដាច់អហង្ការចំពោះទង្វើរបំបែកប្រទេសរបស់តៃវ៉ាន ។
ឪពុករបស់ យ៉ាង ដែលកំពុងរស់នៅក្រុង ហួរលៀន (Hualien) បានរៀបរាប់ថា យ៉ាងបានកើតនៅ ក្រុងតៃបិ រួចក៏បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យនយោបាយជាតិ ក្រោយមកក៏បានទៅរស់នៅហុងកុង ហើយក៏ទៅ ធ្វើការនៅចិនដីគោកតែម្ដង ។
លោក Icyang Parod បញ្ជាក់ថា សំដីរបស់ យ៉ាង មិនអាចតំណាងឲ្យបុគ្គលដែលមិនអនុញ្ញាតឲ្យគេតំណាង ហើយដាច់ខាតមិនអាចតំណាងឲ្យជនជាតិដើមគ្រប់រូបនៅតៃវ៉ានឡើយ ។
លោករដ្ឋមន្ត្រីទទួលបន្ទុកក្រុមប្រឹក្សាជនជាតិដើមក៏បានបញ្ជាក់ថា ៖ «ជនជាតិដើមតៃវ៉ាន មិនមែនជាជនជាតិចិន ហើយកាន់តែមិនមែនជាកូនចៅរបស់ជនជាតិ ហាន នោះទេ»។
ការសឹក្សាទាំងឡាយបានបញ្ជាក់ថា ជនជាតិដើមតៃវ៉ានស្ថិតក្នុងអំបូរ ទក្សិណាស៊ី (ឬហៅថាអូស្ត្រូណេស៊ីយ៉ាង) ហើយក៏មានភាសាប្រហាក់ប្រហែលជាមួយពួក ទក្សិណាស៊ីដែរ លោក Icyang Parod បានបន្ថែម ។
ក៏ក្នុងសេចក្ដីថ្លែងការនេះផងដែរ ក្រុមប្រឹក្សាជនជាតិដើមនៅតៃវ៉ានបានរំឭកនូវការតស៊ូ មិនចេះនឿយហត់ រាប់ទសវត្សរ៍ដើម្បី ហើយចុងបញ្ចប់រដ្ឋាភិបាលបញ្ឈប់ការចាត់ទុកពួកគេជា «ជនជាតិភាគតិចតំបន់ភ្លំ» ហើយទទួលស្គាល់ពួកគេជា «ជនជាតិដើម» នៅឆ្នាំ១៩៩៤ ។
នៅឆ្នាំ១៩៩៧ សិទ្ធិសមោហភាព និង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ជនជាតិដើមត្រូវបានទទួលស្គាល់ និង ចែងក្នុងរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋចិន (តៃវ៉ាន) ។