Press "Enter" to skip to content

នូវែលសេឡង់មាន​អគ្គទេសភិបាលដំបូងជាស្ត្រីជនជាតិដើម

RIPVN | កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២១ រដ្ឋ​សភា​អូស្ត្រាលី​បាន​រៀបចំពិធីសច្ចាប្រនិធានចូល​កាន់​តំណែង​ជូន​លោក​ជំទាវ ដាំ ស៊ីនឌី គីរ៉ូ (Dame Cindy Kiro) ក្រោយ​ពី​មាន​បង្គាប់​ពី​ព្រះមហាក្សត្រិយនី​ឲ្យស្ត្រីជនជាតិដើម ម៉ៅរី (Maori) រូបនេះ​​​ក្លាយ​ជា​អគ្គទេសាភិបាល ។ 

លោកជំទាវ​​អគ្គទេសាភិបាល​អូស្ត្រាលី​បាន​សន្យា ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​មួយ​រូប​ ថាលោកស្រី​នឹង​​ផ្តល់​​សេវាគាំពារ​ឲ្យ​បាន​ដិត​ដល់​លើ​ពលរដ្ឋ​ក្រីក្រ​ រួមទាំង​ជន​ចំណាក​ស្រុក​ទាំង​អស់​ ។

បន្ថែម​​ពី​នោះ លោក​ជំទាវ ​បាន​បង្ហាញសេចក្តីអំណររីករាយជាប៉ុនពេក ដោយ ខ្លួន​ពិត​ជា​មាន​មោទនភាព​ណាស់​ចំពោះកេរ្តិ៍មរតករួម​គ្នា​របស់ជន​ជាតិ​ម៉ៅរី និង​ជន​ជាតិ​អង់​គ្លេស​ ។

ក្នុង​តំណែង​ជាអគ្គទេសាភិបាល លោកជំទាវ​នឹងទទួលបន្ទុកលើ​ការងារ​ជា​ច្រើន​​ក្នុង​រដ្ឋធម្មនុញ្ញ និងជា​តំណាងឲ្យ​ព្រះ​មហាក្សត្រីយនីនៃ​ចក្រភព​អង់គ្លេស អេលីហ្សាបេតទីពីរ នារៀងរាល់ការប្រារព្ធពិធី​បុណ្យ​ជាតិ ។

ក្នុង​ពិធីនេះផងដែរ លោកជំទាវ​អគ្គទេសភិបាល​បាន​បញ្ជាក់​ច្បាស់​ថា​ ដើម្បី​ធ្វើ​ឲ្យសហគមន៍​នីមួយៗ មាន​ការ​រីកចម្រើន​ដោយ​ចីរភាព បុគ្គល​គ្រប់រូប​ត្រូវតែ​មាន​ទំនាក់ទំនងល្អ រស់​នៅ​ជាមួយ​គ្នា គោរព​គ្នា​ទៅវិញទៅមក និង​យល់ដឹង​អំពី​តួនាទី​ជា​ម្ចាស់ទឹកដី​របស់​ខ្លួន ដើម្បី​ខិតខំ​រួមគ្នា​កសាង​សហគមន៍​ឲ្យ​មានការ​អភិវឌ្ឍ ។ 

ទន្ទឹម​នឹង​នោះ លោក​ស្រី​ក៏បាន​សន្យា​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ជន​ភៀស​ខ្លួន និង​ជន​ចំណាក​ស្រុក​ថ្មី​ចាស់​ទាំង​ឡាយគ្រប់រូប រួម​ទាំងបាន​​ធ្វើ​ការអបអរសារទរ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​វប្បធម៌​ និង​សាសនា​​ចម្រុះ​​ កំពុង​​រស់​នៅ និងផ្តល់​​ផ្លែ​​ផ្កាយ៉ាង​សម្បូណ៌​បែប​​លើ​​ទឺក​ដី​នូវែលសេឡង់កន្លងមក ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ជនជាតិ​ដើម ម៉ៅរី ចំនួន ១៧% ​នៃ​ប្រជាជន​នូវែលសេឡង់ កំពុង​ប្រឈម​នឹង​វិបត្តិ​វិសមភាព​​ក្នុង​សង្គម និង​សេដ្ឋកិច្ច ។ 

បញ្ហា​ចម្បង​ដែល​ពួក​គេតែង​តែជួប​ប្រទះគឺ រឿង​រ៉ាវ​យុត្តិធម៌​ព្រហ្មទណ្ឌ និង​សេវា​​សុខភាព​សាធារណៈ​ ពិសេសគឺ​ការថែ​ទាំ​សុខភាព​ និងព្យាបាល​ជម្ងឺ​កុមារ​ នៅមាន​ភាព​ខ្វះ​ខាត​ខ្លាំង​ ។