Press "Enter" to skip to content

ជនជាតិដើមនៅភូមាប្រើប្រាស់ទំនៀមទម្លាប់ដូនតាដើម្បីការពារទឹកដី

RIPVN | បាន​យក​ត្រាប់​តាម​ដូនតារបស់​គេ​ទាំងស្រុង តាំង​ពី​ការចងទងផ្ចិតទៅដើមឈើស័ក្តិ​សិទ្ធដើម្បីគោរពបូជាវិញ្ញាណមុនពេលបរបាញ់ ជនជាតិដើមនៅភាគអាគ្នេយ៍ ប្រទេសភូមា កំពុងប្រើទំនៀមទម្លាប់ដូនតាដើម្បីការពារព្រៃឈើនៅដែនដីរបស់ពួកគេ ។

ការធ្វើពិធីតាមទំនៀមទម្លប់ដូនតានេះ គឺជាផ្នែកមួយនៃផែនការស៊ីជម្រៅដើម្បីបញ្ឈប់អ្នកប្រមាញ់សត្វព្រៃ អ្នកកាប់ឈើ និងកសិពាណិជ្ជកម្មពីការចោលកាក់សំណល់សម្រាមផ្សេងៗ ដែលផ្ដល់ការគម្រាមកំហែងដល់សត្វខ្លា និងដំរីអាស៊ី ។

ក្រុមអ្នកអភិរក្សក្នុងតំបន់នៅតំបន់ តានិន្ថារ្យី (Tanintharyi) បានដាក់ផែនការសម្រាប់គម្រោងមួយដែលមានទឹកប្រាក់ចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក ​គាំទ្រដោយអង្គការសហប្រជាជាតិមានឈ្មោះថា Ridge to Reef ។

អង្គការសហប្រជាជាតិបានផ្អាកគម្រោងនេះកាលពីឆ្នាំ២០១៩ បន្ទាប់ពីអ្នកភូមិបានត្អូញត្អែរថាពួកគេមិនដែលបានពិគ្រោះយោបល់អំពីបញ្ហានេះទេ ហើយពួកគេភ័យខ្លាចថាពួកគេអាចត្រូវបណ្តេញចេញពីទឹកដីដែលពួកគេរស់នៅ ប្រកបរបរចិញ្ចឹមសត្វ បរបាញ់ និងធ្វើស្រែ ។

ក្រុមជនជាតិដើមក៏ព្រួយបារម្ភផងដែរថាគម្រោងមួយនេះ អាចនឹងបង្កជម្លោះទឹកដីជាមួយក្រុមឧទ្ទាមប្រដាប់អាវុធនៅតំបន់នោះ ។ អ្នកស្រុកម្នាក់មកពីភូមិ Hein Lai ដែលជាភូមិដែលអាចរងផលប៉ះពាល់ពីគម្រោងរបស់អង្គការសហប្រជាជាតិ បាននិយាយថា ៖ «ពួកយើងកំពុងធ្វើការការពារ និងអភិរក្សតំបន់នេះហើយ ពួកយើងមិនត្រូវការគម្រោងនោះទេ» ។

មានភ័ស្តុតាងជាច្រើន ដែលបង្ហាញថាសហគមន៍ជនជាតិដើមអភិរក្សដីរបស់ពួកគេ ច្រើនតែមានប្រសិទ្ធភាពជាងការខិតខំរបស់អង្គការក្រៅរដ្ឋាភិបាល ឬរដ្ឋាភិបាល ។ ពួកគេមានទំនាក់ទំនងល្អជាមួយធម្មជាតិ និងមានចំណេះដឹងខ្ពស់អំពីបរិស្ថានជុំវិញខ្លួនរបស់ពួកគេ ដោយសារតែពួកគេរស់នៅពឺងផ្អែកលើធម្មជាតិទាំងនោះ ។