Press "Enter" to skip to content

ជនជាតិដើម​ជាតួរអង្គក្នុង​កិច្ចការពារ​ធម្មជាតិ

RIPVN | ការសិក្សាមួយរបស់ទស្សនាវដ្តី «អេកូឡូស៊ី​អនុវត្ត» (Journal of Applied Ecology) ថ្មីៗ នេះ​បានបង្ហាញតួរនាទី​ដ៏​សំខាន់​របស់​ជនជាតិដើម និងការយល់ដឹងរបស់ប្រជាជនមូលដ្ឋាន ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី ។

ជនជាតិដើមភាគច្រើន មានសមត្ថភាពពិសេសក្នុងការកត់សម្គាល់ចំពោះ​ការ​ផ្លាស់ប្ដូរនៃប្រព័ន្ធអេកូឡូស៊ី ដោយប្រើប្រាស់សូចនាករក្នុងមូលដ្ឋាន ដូចជាការពិនិត្យលើពណ៌ខ្លាញ់របស់សត្វព្រៃ ឬការ​ផ្លាស់ប្ដូរនៃប្រភេទសត្វផ្សេងៗ ជាដើម ។

អ្នកវិទ្យាសាស្រ្តមិនមានលទ្ធភាព ដើម្បីធ្វើការសង្គេតដូចជនជាតិដើមដែល​ជា​អ្នក​រស់នៅ​​មូលដ្ឋាន​នោះទេ ដោយសារការសង្គេតនេះត្រូវប្រើប្រាស់រយៈពេលវែង ស្ថិតនៅក្នុងតំបន់ដាច់ស្រាយាល ហើយត្រូវចំណាយថវិកាជាច្រើន ។

ដូច្នេះ ចំណេះដឹងពីមូលដ្ឋានរបស់ជនជាតិដើម ពិតជាសំខាន់សម្រាប់ការយល់ដឹងពីផលប៉ះពាល់ជាបន្តបន្ទាប់ នៃការបាត់បង់ប្រព័ន្ធជីវៈចម្រុះ និងការចុះខ្សោយនៃប្រព័ន្ធអេកូឡូស៊ី ។

សហការ​ជាមួយជនជាតិដើម អាចជួយឲ្យអ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវយល់ពីរបៀបដែលធម្មជាតិ និងវប្បធម៌មានឥទ្ធិពលលើគ្នាទៅវិញទៅមក ដែលធ្វើឲ្យប្រសើរឡើងនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។