Press "Enter" to skip to content

ជនជាតិដើមនៅអាមេរិកកណ្ដាល ងាយរងគ្រោះពីកូវីដ១៩

ការរីករាលដាលនៃជំងឺកូវីដ ១៩ គឺវាធំធេងជាងអ្វីដែលគេហៅថាវិបត្តិសុខភាពទៅទៀត ដែលវាបានជះឥទ្ធិពលដល់សង្គម និងសេដ្ឋកិច្ចរបស់មនុស្សជាតិជាច្រើន ។ ទោះបីជាផលប៉ះពាល់នៃវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះ មានភាពខុសគ្នាពីកន្លែងមួយទៅកន្លែងមួយក៏ដោយ វាអាចនឹងបង្កើនភាពក្រីក្រ និងធ្វើឲ្យមានវិសមភាពជាសកល ហើយជះឥទ្ធិពលជាពិសេសទៅលើជនជាតិដើមនៅអាមេរិកឡាទីន ដែលជាក្រុមងាយរងគ្រោះជាងគេក្នុងស្ថានភាពបច្ចុប្បន្ននេះ ។

អាមេរិកកណ្ដាលជាតំបន់ដែលរងផលប៉ះពាល់ជាច្រើនពីវីរុសកូរ៉ូណា ដោយបញ្ហាមួយចំនួនដួចជាការធ្វើច​ត្តា​ឡី​ស័ក ការបិទការធ្វើពាណិជ្ជកម្ម និងវិធានការនៃការដាក់ឲ្យនៅដោយលែកដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស ធ្វើឲ្យប្រជាជនជនជាតិដើម និងសហគមន៍កសិករកំពុងជួបនូវផលវិបាកធ្ងន់ធ្វរពីបញ្ហាខ្វះខាតក្នុងការផ្គត់ផ្គង់ស្បៀងអាហារ សំភារៈអនាម័យ និងការយកចិត្តទុកដាក់ពីផ្នែកសុខាភិបាល ។

ជនជាតិដើមនៅប្រទេស Honduras នៃតំបន់អាមេរិកកណ្ដាល ទទួលបានជំនួយ ។ (Credit: ICCO)

គម្រោងមួយដែលបានអនុវត្តដោយអង្គការ ICCO មានជំនួយពីមូលនិធិសហភាពអឺរ៉ុបនៅប្រទេស Guatemala, Belize, Honduras និង Nicaragua ឈ្មោះថា «Our Land, Our Forests: Forest Governance of Indigenous People and Forest Communities in REDD+ and FLEGT» បានបង្វែរកញ្ចប់ថវិការពីផ្នែកខ្លះនៃគម្រោង ដើម្បីយកទៅជួយទ្រទ្រង់ដល់សហគមន៍ និងគ្រួសារដែលងាយរងគ្រោះ ឲ្យពួកគេអាចទប់ទល់នឹងវិបត្តិនៃការរីករាលដាលវីរុសកូវីដ ១៩ នេះបាន ។

តាមរយៈតំណាងអង្គការដៃគូក្នុងប្រទេសទាំងបួនខាងលើ មានអង្គការ ACOFOP, YA AXCHE, UTZ CHE, FEPROA, MASTA, GTI និង CONICEFV, ICCO បានផ្តល់នូវកញ្ចប់ជំនួយដែលមានដូចជាអាហារ ដើម្បីឲ្យក្រុមគ្រួសាររងគ្រោះទាំងនោះអាចទ្រទ្រង់រហូតដល់ស្ថានភាពល្អប្រសើរឡើងវិញ ។ ទន្ទឹមនឹងនេះដែរ ICCO បានបញ្ជួននូវសម្ភារៈវេជ្ជសាស្រ្តទៅដល់សហគមន៍ ដើម្បីឲ្យពួកគេអាចត្រៀមខ្លួនបានល្អប្រសើរ ក្នុងករណីមានការរីករាលដាល ។

ICCO រំពឹងថាជំនួយដែលមានចំនួនទឹកប្រាក់ ១៤៧ ១០០ អឺរ៉ូ នេះអាចជួយដល់គ្រួសារប្រមាន ១៦៦០ គ្រួសារ ។ ជាងនេះទៅទៀត ICCO បានធ្វើឲ្យអាជ្ញាធរមូលដ្ឋានលើកអាទិភាពដល់ការធ្វើសកម្មភាព និងគោលនយោបាយដើម្បីគាំទ្រដល់ជនជាតិដើម និងសហគមន៍នៅអាមេរិកឡាទីន ។

ប្រភព ៖ icco-cooperation.org