Press "Enter" to skip to content

តើមានជនជាតិដើមប៉ុន្មាននៅតំបន់អាមេរិកឡាទីន?

RIPVN | បច្ចុប្បន្ន នៅអាមេរិកឡាទីនមានជនជាតិដើមចំនួន ៥២២ សាសន៍រស់នៅ ចាប់ពីតំបន់ Patagonia (ជ្រោយខាងត្បូងនៃទ្វីបអាមេរិក)​ រហូតដល់ភាគខាងជើងប្រទេស ម៉ិកស៊ិក ឆ្លងកាត់តំបន់ភូមិសាស្ត្រផ្សេងៗគ្នាដូចជា អាម៉ាហ្សូន (Amazon), អេដេស (Andes), បណ្ដាកោះ ការ៉ាបៀន (Caribbean), អាមេរិកកណ្ដាល និង Mesoamerica ។

បើគិតអំពីចំនួនជាតិសាសន៍ ប្រេស៊ីល គឺជាប្រទេសដែលមានភាពចម្រុះច្រើនបំផុតនៃជនជាតិដើមដែលមានចំនួន ២៤១ សាសន៍ តំណាងប្រជាជន ៧៣៤,១២៧ នាក់ ។ កូឡុំប៊ី មានជនជាតិដើម ៨៣ សាសន៍ (១,៣៩២,៦២៣ នាក់) ជាប្រទេសទី ២ ដែលមានចំនួនជនជាតិដើមច្រើនជាងគេ ។ បន្ទាប់មកប្រទេស ម៉ិកស៊ិក មាន ៦៧ សាសន៍ (៩,៥០៤,១៨៤) ដែលស្ថិតនៅលំដាប់ទី ៣ និងប្រទេស ប៉េរូ ទទួលបានលំដាប់ទី ៤ ដែលមាន ៤៣ នាក់ (៣,៩១៩,៣១៤ នាក់) ។

ចំពោះប្រទេសដែលមានជនជាតិដើមចំនួនតិចសាសន៍ជាងគេ គឺប្រទេស អែលសាវ៉ាឌ័រ (El Salvado) មាន ៣ សាសន៍ (១៣,៣១០) ។ ប្រទេស ប៊ែលលី (Belize) មាន ៤ សាសន៍ (៣៨,៥៦២២ នាក់) និងប្រទេសសុរិន្ទ (Suriname) មាន ៥ នាក់ (៦,៦០១ នាក់) ។

ម៉ិកស៊ិក (Mexico) បូលីវី (Bolivia) ហ្គាតេម៉ាឡា (Guatemala) ប៉េរូ (Peru) និងកូឡុំប៊ី (Colombia) ប្រមូលផ្តុំជនជាតិដើម ៨៧% មកពីអាមេរិកឡាទីន និងការ៉ាបៀន (Caribbean) ។ ជនជាតិដើមចំនួន ១៣% ទៀតរស់នៅក្នុង ២០ ប្រទេសផ្សេងទៀត ។

ជនជាតិដើមចំនួន ៥ មានប្រជាជនប្រមាណ ២ ទៅ ៣ លាន គឺ Quechua, Nahua, Aymara, Yucatecan, Maya, និង Ki’che’ ហើយ ៦ ជនជាតិទៀតដែលមានប្រជាជន ពីពាក់កណ្តាលទៅ ១ លាននាក់ មានដូចជា Mapuche, Maya Q’eqchí, Kaqchikel, Mam, Mixteco, និង Otomí ។