Press "Enter" to skip to content

វប្បធម៌ និងជីវភាពរស់នៅរបស់ជនជាតិដើម Guajirío កំពុងត្រូវបានបំផ្លាញ

(Photograph: San Bernardo Álamos council)

RIPVN | ចុងកំពូលនៃតំបន់ Sierra de Alamos ភាគខាងជើងរដ្ឋ Sonora ប្រទេស ម៉ិកស៊ិកកូ មានក្រុមសរសរថ្មដែលដុះនៅលើភ្នំមួយអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ជាកន្លែងដែលជនជាតិដើម Guajirío ប្រមូលផ្ដុំ ដើម្បីជួបជុំជាមួយដូនតារបស់ពួកគេ ។ ឥឡូវនេះ ដីនៅជុំវិញតំបន់ដែលគេរស់នៅ បានជន់លិចក្រោមការកើនឡើងនៃកម្ពស់ទឹក ពីក្រោយទំនប់ទឹកដ៏ធំមួយ ។

លោក Wilfrido សមាជិកម្នាក់ក្នុងសហគមន៍ជនជាតិដើម Guajirío នៅភូមិ Macarahui បាននិយាយថា ៖ «រដ្ឋាភិបាលបានទុកយើងចោលដោយមិនមានដំណោះស្រាយអ្វីទាំងអស់ ពួកគេនិយាយថាការចរចារកដំណោះស្រាយគឺត្រូវធ្វើឡើងរវាងសមាជិករដ្ឋាភិបាលដែលពាក់ពាន់ ហើយពួកគេមិននិយាយ ឬសុំយោបល់ពីមេដឺកនាំជនជាតិដើមរបស់យើងនោះទេ» ។

រដ្ឋបាលរដ្ឋ Sonora បានបង្ហាញពីប្លង់នៃគម្រោងអភិវឌ្ឍន៍តំបន់នេះក្នុងឆ្នាំ ២០១១ ។ មហិច្ឆតានៃគម្រោងនេះគឺសាងសង់របាំងទំនប់ទឹកដែលមានកម្ពស់ ៧៨ ម៉ែត្រ ហើយអាចធ្វើឲ្យលិចភូមិចំនួន ៩ ។

(Photograph: San Bernardo Álamos council)

ប្រជាជនក្នុងតំបន់បាននិយាយថា ពួកគេត្រូវបានរដ្ឋាភិបាល និងអ្នកគាំទ្រគម្រោងដាក់សម្ពាធឲ្យផ្ដល់ដីរបស់ពួកគេទៅឲ្យរដ្ឋាភិបាលដើម្បីអភិវឌ្ឍគម្រោង ។ មានអ្នកខ្លះបានគាំទ្រដល់គម្រោងនេះ ប៉ុន្តែមេដឹកនាំរបស់ជនជាតិដើម Guajirío នៅតែប្ដេជ្ញាចិត្តប្រឆាំងនឹងគម្រោង ។

ទោះបីជាមានការប្រឆាំងក៏ដោយ ការអនុវត្តគម្រោងនេះបានចាប់ផ្តើមតំបន់នោះក្នុងឆ្នាំ ២០១៣ ជាមួយនឹងថវិកាវិនិយោគដំបូងចំនួន ៦៧ លានដុល្លារអាមេរិក ។

ក្នុងព្រឹត្តិការណ៍ជជែកពិភាក្សាមួយមានចំណើងជើងថា ការសន្ទនាជាមួយជនជាតិដើម ប្រធានាធិបតី Almo មានប្រសាសន៍ថា ៖ «អ្វីៗទាំងអស់អាចធ្វើទៅបាន គឺអាស្រ័យតាមការសម្រេចចិត្តរបស់បងប្អូនជនជាតិដើម Guajirío ទាំងអស់គ្នា ហើយអ្នកទាំងអស់គ្នាមិនត្រូវបានគេបង្ខំនោះទេ» ។ ទោះជាយ៉ាងណា អ្នកដែលបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ ។

ជនជាតិដើម Guajirío ត្រូវបានគេដាក់សម្ពាធ និងបោកបញ្ឆោតឲ្យចុះកិច្ចសន្យាលក់ដីរបស់ពួកគេ ។ សន្ទនាតាមរយៈទូរស័ព្ទពីភូមិ Macarahui លោក WIlfrido អាយុ ៤៩ ឆ្នាំ ជាកសិករ និងមានកូន ៤ នាក់ បាននិយាយថា ៖ «យើងរងការគំរាមកំហែង ពួកគេថានឹងបណ្ដេញយើងចេញពីទីនេះ ហើយមនុស្សជាច្រើនមានការភ័យខ្លាចក្នុងការបន្តជីវភាពរស់នៅទីនេះខ្លាំងណាស់» ។

មានជនជាតិដើម Guajirío ប្រមាណ ៣០០០ នាក់ កំពុងរស់នៅទីនោះ ហើយពួកគេជួបការលំបាកជាច្រើនដោយសារការដឹកនាំធ្វេសប្រហែសរបស់រដ្ឋាភិបាល និងការលុកលុយរបស់អ្នកជួញដូរគ្រឿងញៀនដែលដាំដុះកញ្ឆានៅតាមជ្រលងនៃជួរភ្នំ ។

ទោះជាយ៉ាងណា គម្រោងសាងសង់ទំនប់នៅតំបន់នេះអាចជាបញ្ហាប្រឈមធំបំផុតមួយដែលពួកគេបានជួបប្រទះកន្លងមក ។

លោក Wilfrido បានបន្តថា ៖ «យើងចង់ឲ្យលោកប្រធានាធិបតីស្ដាប់យោបល់មេដឹកនាំជនជាតិដើមរបស់យើង ឲ្យដឹកអំពីស្ថានភាពរបស់ពួកយើងនឹងក្លាយជាបែបណាតាមរយៈលទ្ធផលដែលបានមកពីគម្រោងដ័ធំមួយនេះ» ។ ហើយលោកបានពោលពាក្យចុងក្រោយថា ៖ «ភូមិរបស់យើងជិតស្លាប់ហើយ វប្បធម៌របស់យើងជិតស្លាប់ហើយ ហើយក្ដីសង្ឃឹមរបស់យើងក៏ជិតបាត់បង់ដែរ» ។