
RIPVN | ព្រិត្តិការបានកើតឡើងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិហ៊្វុង ឃុំខាញ់អៀនធឿង ស្រុកវ៉ាន់បាន ខេត្តឡាវកាយ ភាគខាងជើងវៀតណាមសព្វថ្ងៃ ដែលជាទឹកដីរបស់ជនជាតិហ្មុង ដែលកុមារដែលជាសិស្សសាលាមេតេយ្យ ខាញ់អៀនធឿង តោងក្លោងទ្វាររបងសាលាប្រលែងគ្នាលេង ធ្វើឲ្យក្លោងទ្វាររលំសង្គាត់លើបណ្ដាលឲ្យកុមារ ៣ នាក់ស្លាប់ ហើយ ៣ នាក់ទៀតត្រូងរងរបួសធ្ងន់ ។
អ្នកស្រី ង្វៀន ធីប៊ិចចឹម លេខាធិការបក្សកុម្មុយនិស្តិវៀតណាមប្រចាំឃុំមួយនេះបានរាយរ៉ាប់ប្រាប់សារព័ត៌មានក្នុងស្រុកថា នៅវេលាម៉ោងប្រម៉ាណ ១ កន្លះ ថ្ងៃទី៧ ខែកញ្ញា មានកុមារមួយក្រុមដែឡមានអាយុពី ៤ ដល់ ៦ ឆ្នាំបានមកសាលារៀនហើយប្រលែងគ្នា តោងទ្វាររបង ហើយត្រូវទ្វាររលំសង្គាត់លើ ។
ករុមារីទាំង ៣ នាក់ស្លាប់គឺ ៖ ហ្សាងឌី ដ. (៥ឆ្នាំ) ហ្សាងធីហុង ជ. (៦ឆ្នាំ) ម៉ាធី ស. (៦ ឆ្នាំ) ត្រូវស្លាប់ភ្លាមៗ ។ រីឯកុមារ ៣ នាក់ទៀតគឺ ហ្សាងធីហួរស៊ិញ (៥ឆ្នាំ) ហ្សាងអាវី (៤ឆ្នាំ) និង ម៉ាធីជី (៦ឆ្នាំ) ត្រូងរងរបួសធ្ងន់ហើយត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យស្រុក វ៉ាន់បាន ។
កុមាររង់គ្រោះនេះសុទ្ធសឹងតែជាគ្មេងជនជាតិហ្មុង (Hmong) ដែលជនជាតិនេះតែងតែត្រូវបានអាជ្ញាធរកុម្មុយនិស្តវៀតណាមធ្វើទុក្ខបុកម្នេញដោយសារតែពួកគេធ្លាាប់ធ្វើទាហានអាមេរិក ក្នុងសម័យសង្គ្រាមវៀតណាម (ពីឆ្នាំ១៩៥៥ ដល់ ១៩៧៥) ។
ទាក់ទងនឹងករណីនេះ អ្នកស្រី លេ ធូហៀន នាយកសាលា ខាញ់អៀនធឿង បានបន្ទោសថា «មកពីឪពុកម្ដាយគ្មេងៗ មិនចេះមើលថែកូន បណ្ដោយឲ្យគ្មេងលេងពេសពេញ ហើយមកសាលាលឿនពេក ។ នៅពេលកើតហេតុគ្រូៗត្រូវសម្រាកថ្ងៃត្រង់គ្មាននរណាមើលគ្មេងបានទេ» ។
ទើបីយ៉ាងណាក្ដី លោក ហ្វាំ ហ៊ុងអាញ់ នាយកនៃនាយកដ្ឋានសម្ភារៈ ក្រសួងអប់រំ និង បណ្ដុះបណ្ដាលវៀតណាម បានសារភាពថា នៅទូរទាំងប្រទេសវៀតណាម ជាពិសេសគឺនៅតំបន់ដាច់ស្រយាល មានសាលារៀនចាស់ៗ ដែលត្រូវបានខូចខាតជាច្រើន ធ្លាប់មានករណីស្រុតដី បាក់អាគារ ជាដើម ។