Site icon វិទ្យុជនជាតិដើម​នៅវៀតណាម

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកអំពាវនាវ​វៀតណាម​ដោះលែង​គ្រូគង្វាល អាដាវ

RIPVN | អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​សេរីភាព​សាសនាពិភពលោក លោក Sam Brownback បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ដោះលែង​គ្រូគង្វាល​ប្រូតេស្តង់​ គ្រូ អាដាវ ដែល​កំពុង​ជាប់​ពន្ធានាគារ​ ៥ ឆ្នាំ​ ពី​បទ «រៀបចំ​ឲ្យ​មនុស្ស​គេច​ខ្លួន​ទៅ​ប្រទេស​ក្រៅ» ។ 

កាល​ពិថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ អគ្គរដ្ឋទូត​ Brownback បានសរសេរ​លើ​ទំព័រ Twitter របស់​ខ្លួន​ថា ៖ «ថ្ងៃនេះ ៤ ឆ្នាំមុន គ្រូ​អាចារ្យ អាដាវ ត្រូវ​បា​ន​ចាប់​ខ្លួន​នៅ​វៀតណាម ដោយសារ​តែចូលរួម​សន្និសិទ​ស្ដីអំពី​សេរីភាព​សាសនា​មួយ​នៅ​ក្នុង​តំបន់» ។ 

«យើង​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ជា​បន្ទាន់​លោក​គ្រូអាចារ្យ និង អ្នក​ទោស​ផ្សេង​ទៀត ដែល​ជាប់គុក​ដោយសារ​តែ​បាន​ការពារ​សេរីភាពសាសនា» 

មុន​នោះ ក្នុង​សន្និសិទ​តា​ម​ប្រព័ន្ធ​អ៊ីនធីណិត​មួយ ស្ដី​អំពី​សាសនា និង សិទ្ធិមនុស្ស​វៀតណាម​ លោក​អគ្គរដ្ឋទូត​ Sam Brownback សមាជិក​គណកម្មការ​សេរីភាព​សាសនា​អន្តរជាតិ នៃ ក្រសួង​​ការបរទេស​អាមេរិក (IRF) និង លោក Jim Carr សមាជិិក​​គណៈកម្មាធិការ​សេរីភាព​សាសនា​អន្តរជាតិ អាមេរិក (SCIRF) បាន​លើកឡើង​អំពីស្ថានភាព​រំលោភ​សេរីភាព​សាសនា​នៅ​វៀតណាម ជាពិសេស​គឺ​នៅ​តំបន់​កំពង់រាប ម៉ុងតាញ់ញ៉ា ។ 

លោក Brownback បាន​លើកឡើង​ថា ៖ 

«យើងខ្ញុំ​បាន​ព្រមាន​រដ្ឋាភិបាល​វៀតណាម បាន​និយាយ​ប្រាប់​ពួកគេថា «អស់​លោក​មិន​គួរណា​ធ្វើ​ចំពោះជនជាតិ​នៅ​តំបន់​ម៉ុងតាញញ៉ា​តាម​បែប​នេះឡើយ» នេះជា​បញ្ហា​មួយ!» 

«យើង​មិនអាច​ដាក់គុក​មនុស្ស​បែប​នេះទេ ។ អស់​លោក​ត្រូវ​តែ​មាន​ឥរិយាបថ​ត្រមឹត្រូវ​ចំពោះ​ជនជាតិ ហ្មង់ ម៉ុតាញ់ញ៉ា សាសនិក​កាវដាយ និង ពុទ្ធសាសនិក» លោក​អគ្គរដ្ឋទូត​បាន​លើកឡើង ។ 

គ្រូគង្វាល អាដាវ ជា​គ្រូអាចារ្យ​សាសនា​ប្រូតេស្តង់ ជនជាតិ​ដើម សេដាំង មួយ​រូប ។ 

ព៏ត៌មាន​ពី​លោក Jim Carr បានឲបញ្ជាក់​ថា កាល​ឆ១្នាំ២០១៦ គ្រូគង្វាល​រូប​នេះ​បាន​ចូលរួម​សន្និសិទ​សេរីភាព​សាសនា និង ជំនឿ​អាស៊ីអាគ្នេយ៍ រៀបចំ​ឡើង​នៅ​ប្រទេស​ទីម័រខាងកើត ។ ក្រោយ​ពី​បាន​ត្រឡប់​មក​វៀតណាម​វិញ លោក​ក៏​ត្រូវ​បាន​អាជ្ញាធរវៀតណាម​ចាប់ខ្លួន និង ដាក់​ពន្ធានាគារ ៥ ឆ្នាំ គីត​ពីថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០១៧ ហើយ​នឹង​ត្រូវ​បាន​ដោះលែង​នៅ​ខែសីហា ឆ្នាំ២០២១ ខាង​មុខនេះ ។ 

«ខ្ញុំ​ប្ដេជ្ញារចិត្ត​ ធានា​ឲ្យ​លោកគ្រូវ អាដាវ នឹង​ឃោសនា​ដើម្បីគាត់ ។ ខ្ញុំ​នឹង​តវ៉ា​ចំពោះ​ការ​រំឡោភសិទ្ធិ​សេរីភាព​សាសនា​កំពុង​កើត​មាន​នៅ​វៀតណាម និង និយាយ​អំពី​ករណី​អ្នកទោស​មនសិកា​ដែល​ត្រូវ​ជាប់គុក​ដោយ​អយុតិធម៌​ពាក់ព័ន្ធ​នឹង​សាសនា» 

លោក  Carr កាលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បាន​ប្រកាស​ធានា គាំពារ​គ្រូគង្វាល អាដាវ​ ក្នុង​ក្របខណ្ឌ «គម្រោង​អ្នក​ទោសមនសិកា​សាសនា» របស់ USCIRF​ ។ 

 លោក Carr បាន​ប្ដេជ្ញារថា គ្មាន​នរណា​ដែ​ល​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារ​តែ​បាន​ដឹកនាំ​ក្រុមសាសនា​មិន​បាន​ទទួលស្គាល់ ឬ ចូលរូម​ស្និសិទ​អន្តរជាតិ​ឡើយ ។ 

Exit mobile version