RIPVN | អគ្គរដ្ឋទូតសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការសេរីភាពសាសនាពិភពលោក លោក Sam Brownback បានអំពាវនាវឲ្យរដ្ឋាភិបាលវៀតណាមដោះលែងគ្រូគង្វាលប្រូតេស្តង់ គ្រូ អាដាវ ដែលកំពុងជាប់ពន្ធានាគារ ៥ ឆ្នាំ ពីបទ «រៀបចំឲ្យមនុស្សគេចខ្លួនទៅប្រទេសក្រៅ» ។
កាលពិថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ អគ្គរដ្ឋទូត Brownback បានសរសេរលើទំព័រ Twitter របស់ខ្លួនថា ៖ «ថ្ងៃនេះ ៤ ឆ្នាំមុន គ្រូអាចារ្យ អាដាវ ត្រូវបានចាប់ខ្លួននៅវៀតណាម ដោយសារតែចូលរួមសន្និសិទស្ដីអំពីសេរីភាពសាសនាមួយនៅក្នុងតំបន់» ។
«យើងខ្ញុំសូមអំពាវនាវឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងជាបន្ទាន់លោកគ្រូអាចារ្យ និង អ្នកទោសផ្សេងទៀត ដែលជាប់គុកដោយសារតែបានការពារសេរីភាពសាសនា»
មុននោះ ក្នុងសន្និសិទតាមប្រព័ន្ធអ៊ីនធីណិតមួយ ស្ដីអំពីសាសនា និង សិទ្ធិមនុស្សវៀតណាម លោកអគ្គរដ្ឋទូត Sam Brownback សមាជិកគណកម្មការសេរីភាពសាសនាអន្តរជាតិ នៃ ក្រសួងការបរទេសអាមេរិក (IRF) និង លោក Jim Carr សមាជិិកគណៈកម្មាធិការសេរីភាពសាសនាអន្តរជាតិ អាមេរិក (SCIRF) បានលើកឡើងអំពីស្ថានភាពរំលោភសេរីភាពសាសនានៅវៀតណាម ជាពិសេសគឺនៅតំបន់កំពង់រាប ម៉ុងតាញ់ញ៉ា ។
លោក Brownback បានលើកឡើងថា ៖
«យើងខ្ញុំបានព្រមានរដ្ឋាភិបាលវៀតណាម បាននិយាយប្រាប់ពួកគេថា «អស់លោកមិនគួរណាធ្វើចំពោះជនជាតិនៅតំបន់ម៉ុងតាញញ៉ាតាមបែបនេះឡើយ» នេះជាបញ្ហាមួយ!»
«យើងមិនអាចដាក់គុកមនុស្សបែបនេះទេ ។ អស់លោកត្រូវតែមានឥរិយាបថត្រមឹត្រូវចំពោះជនជាតិ ហ្មង់ ម៉ុតាញ់ញ៉ា សាសនិកកាវដាយ និង ពុទ្ធសាសនិក» លោកអគ្គរដ្ឋទូតបានលើកឡើង ។
គ្រូគង្វាល អាដាវ ជាគ្រូអាចារ្យសាសនាប្រូតេស្តង់ ជនជាតិដើម សេដាំង មួយរូប ។
ព៏ត៌មានពីលោក Jim Carr បានឲបញ្ជាក់ថា កាលឆ១្នាំ២០១៦ គ្រូគង្វាលរូបនេះបានចូលរួមសន្និសិទសេរីភាពសាសនា និង ជំនឿអាស៊ីអាគ្នេយ៍ រៀបចំឡើងនៅប្រទេសទីម័រខាងកើត ។ ក្រោយពីបានត្រឡប់មកវៀតណាមវិញ លោកក៏ត្រូវបានអាជ្ញាធរវៀតណាមចាប់ខ្លួន និង ដាក់ពន្ធានាគារ ៥ ឆ្នាំ គីតពីថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០១៧ ហើយនឹងត្រូវបានដោះលែងនៅខែសីហា ឆ្នាំ២០២១ ខាងមុខនេះ ។
«ខ្ញុំប្ដេជ្ញារចិត្ត ធានាឲ្យលោកគ្រូវ អាដាវ នឹងឃោសនាដើម្បីគាត់ ។ ខ្ញុំនឹងតវ៉ាចំពោះការរំឡោភសិទ្ធិសេរីភាពសាសនាកំពុងកើតមាននៅវៀតណាម និង និយាយអំពីករណីអ្នកទោសមនសិកាដែលត្រូវជាប់គុកដោយអយុតិធម៌ពាក់ព័ន្ធនឹងសាសនា»
លោក Carr កាលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ បានប្រកាសធានា គាំពារគ្រូគង្វាល អាដាវ ក្នុងក្របខណ្ឌ «គម្រោងអ្នកទោសមនសិកាសាសនា» របស់ USCIRF ។
លោក Carr បានប្ដេជ្ញារថា គ្មាននរណាដែលត្រូវបានចាប់ខ្លួនដោយសារតែបានដឹកនាំក្រុមសាសនាមិនបានទទួលស្គាល់ ឬ ចូលរូមស្និសិទអន្តរជាតិឡើយ ។