អង្គការលើកលែងទោសអន្តរជាតិ ៖ អ្នកទោសមនសិការនៅវៀតណាមកើតឡើងយ៉ាងលឿន

ក្នុង​របាយការណ៍ «អ្នក​ទៅស​មនសិការ​នៅ​វៀតណាម» ដែល​បាន​ចេញ​ផ្សាយ​កាល​ថ្ងៃទី១៣ ខែ​ឧសភា ឆ្នាំ២០១៩ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មាន​អ្នក​ទោស​ដោយសារ​តែ​បញ្ចេញ​មតិ​នៅ​វៀតណាម​ចំនួន ១២៨ នាក់ ដែល​ឆ្នាំ​មុន​មាន​ត្រឹម​តែ​ ៩៧ នាក់ ។

ពន្ធនាគារ «ថាញ់​សួន» នៅ​ហាណូយ

យោង​តាម​អង្គការ​លើកលែង​ទោស​អន្តរជាតិ ច្បាប់​សន្តិសុខ​បណ្ដាញ (Cyber Security) ជា​មូលហេតុ​ចម្បង​បណ្ដាល​ឲ្យ​អ្នក​ទោស​ត្រូវ​ចាប់​ឃុំឃាំង ដោយសារ​តែ​ពួក​គេ​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម មាន​ចំនួន​កើន​ឡើង​យ៉ាង​លឿន​ក្នុង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ជា​ការ​ជាក់ស្ដែង ក្នុង​ចំណោម​អ្នក​ទោស​ដែល​មាន​មតិ​ប្រឆាំង ១២៨ នាក់​នេះ មាន​ ១០% ត្រូវ​ចោទ​ប្រកាន់​អំពី​បទ «មាន​ការ​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម​ដូច​ជា​ ហ្វែសប៊ុក​ជា​ដើម» ។

ហើយ​ក៏​​តាម​របាយការណ៦​នេះ​ផង​ដែរ អ្នក​ទោស​មាន​មតិ​ប្រឆាំង​នៅ​វៀត​ណាម​ត្រូវ​បាម «ឃុះឃាំង​ក្នុងស្ថានភាព​លំបាក ហើយ​មាន​ភស្តុតាំង​បញ្ជាក់​ថា​ពួក​គរ​ត្រូវ​រង​ការ​ធ្វើ​ទារុណកម្ម ត្រូវ​ធ្វើ​ទុក្ខបុកម្នេញ និង ឃុំឃាំង​នៅ​កន្លែង​សម្ងាត់​ជា​ដើម ។ល។ ហើយ​ក៏​មិន​ត្រូវ​គេ​ផ្ដល់​ឲ្យ​ថ្នាំ​សង្គូវ និង ទឹក​ស្អាត​ ។ល។»

នាកយក​អង្គការ​លើកលែងទោស​អន្តរជាតិ​ទទល​បន្ទុក​អាស៊ី​ខាង​កើត និង អាស៊ីអាគ្នេយ៍ លោក Nicholas Bequelin បាន​ប្រមាន​ថា នា​ពេល​នេះ វៀតណាម​មិន​ត្រឹម​តែ​បង្ក្រាប​អ្នក​ប្រឆាំង​រឿង​នយោបាយ​នោះ​ទេ នៅ​ថែម​ទាំង​ពង្រីក​យុទ្ធនាការ​បង្ករាប់​នេះ​មក​លើ​ជនណា​ដែល​ហ៊ាន​រិះគន់​អំពោះ​ពុករលួយ ឬ សកម្មភាព​តស៊ូ​ដើម្បី​ប្រយោជន៍​សង្គម​ណា​ក៏​ដោយ ។

«ក្នុង​បញ្ជី​អ្នក​ទោស​មនសិការ ១២៨ នាក់​នៅ​វៀតណាម មាន​ច្រើន​អ្នក​ជា​អ្នក​ច្បាប់ អ្នក​សរសេរ​ប្លុក ឬ ក៏​ជា​សកម្មជន​ការពារ​បរិដ្ឋាន ឬ ដើម្បី​ប្រជាធិបតី ។ល។» លោក Becquelin ក៏​បាន​សន្និដ្ឋាន​ថា ៖ «សិទ្ធិ​បញ្ចេញ​មតិ​នៅ​វៀតណាម​កំពុង​រង​ការ​គម្រាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ» ។

របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​មួយ​នេះ ត្រូវ​បាន​ចញ្ចេញ​ចំ​ពេល​ដែល​គណៈប្រតិភូ​​អាមេរិក​មួយ​ក្រុម​រៀប​នឹង​ទៅ​កាន់​ប្រទេស​វៀតណាម​ដើម្បី​ចូលរួម «កិច្ចសន្ទនា​សិទ្ធិមនុស្ស» នា​ខែ​ឧសភា​នេះ ។

អង្គការ​លើកលែង​ទោស​អន្តរជាតិ​នៅ​ថែមទាំង​អំពាវនាវ​ឲ្យ​សហរដ្ឋ​អាមេរិក​ដាក់​សម្ពាធ​ទៅ​លើ​ក្រុងហាណូយ បង្ខំ​ឲ្យ​ពួក​គេ​ដោះលែង​អ្នក​ទោស​មនសិការ​ទាំងអស់​ដោយ​ឥត​លក្ខខណ្ឌ ។

No Comments Yet

Leave a Reply

Your email address will not be published.