មេដឹកនាំជនជាតិដើមប្រេស៊ីលទស្សនកិច្ចនៅអឺរ៉ុបរកវិធីសាស្ត្រការពារព្រៃអាម៉ាហ្សូន

RIPVN| មេដឹក​នាំ​ដ៏​ចំណាស់ និង ល្បី​ឈ្មោះ​របស់​ពួក​ជនជាតិ​ដើ​នៅ​ប្រេស៊ីល លោក Raoni Metuktire បាន​អញ្ជើញ​មក​ដល់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​កាល​ពី​ថ្ងៃទី១២ ខែ​ឧសភា​ ដើម្បី​ទស្សនកិច្ច​អស់​រយៈពេល​​ ៣ សប្ដាហ៍​នៅ​បណ្ដាល​ប្រទេស​អឺរ៉ុប ។

ព្រិទ្ធាចារ្យ Raoni Metuktire មេដឹកនាំ​ជនជាតិ​ដើម​ប្រេស៊ីល

ក្នុង​ដំណើរទស្សនកិច្ច​នេះ លោក​នឹង​បាន​ជួប​ពិភាក្សា​នឹង​មេដឹកណា​​ប្រទេស​មួយ​ចំនួន អ្នក​ល្បី​ឈ្មោះ និង បាន​ចូល​គាល់​សម្ដេច​សង្ឃ​កាតូលិច ដើម្បី​ពញ្ជាក់​ឲ្យ​ចាប់​អារម្មណ៍​ដល់​គ្រោះថ្នាក់​កាន់​តែ​ធំឡើងៗ ចំពោះ​ព្រៃ​អាម៉ាហ្សូន ។ ​

មេដឹកនាំ​គលសម្ព័ន្ធ Kayapo រូប​នេះ​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក និង ងាយ​នឹង​ស្ឡាក់​ដោយ​សារ​តែ​គាត់មាន​បបូរមាត់​ពាក់​ចាន​មូល​មួយ និង ពាក់​មួក​រោម​បក្សី តាម​ប្រពៃណី​ដូនតា​គាត់ ។

ទស្សនកិច្ច​មក​កាន់​អឺរ៉ុប​លើ​នោះ លោក នឹង​ខិខតខំ​ប្រមូល​ថវិកា​ឲ្យ​បា​ន​មួយ​លាន់​អ៊ឺរ៉ូ (ស្មើ​នឹង​មួយ​លាន​មួយ​សែន​ដុល្លារ​សហរដ្ឋ​អាមេរិ) ដើម្បី​លើក​កំពស់​សមត្ថភាព​ការពារ​តំបន់​អភិរក្ស Xingu នៅ​ក្នុង​ព្រៃ​អាម៉ហ្សូន ដែល​ជា​ដែន​ជំរក​របស់​ជនជាតិ​ដើម​ជា​ច្រើន​សាសន៍ ឲ្យ​ផុត​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈឹ ទិន្ទ្រាន​រុករក​រ៉ែ និង ឆេះព្រៃ ។

ដំណើរ​ទស្សនកិច្ច​របស់​ព្រិទ្ធាចារ្យ​ល្បីឈ្មោះ​ខាង​ការពារ​ព្រៃឈើ​រូប​នេះ នៅ​មាន​ការ​អប​ដំណើរ​ពី​មេដឹកនាំ​ជនជាតិ​ដើម ៣ រូប​ទៀត ដែល​ជា​មេដឹកនាំ​សមញព័ន្ធ​ជនជាតិ​ដើម​ទាំងឡាយ​រស់​នៅ​ដំបន់ Xingu ។

គណៈប្រតិភូ​ជនជាតិ​ដើម​ប្រេស៊ីល​នេះ នឹង​ជួប​សំណេះសំណាល​ជា​មួយ​នឹង​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង រដ្ឋមន្ត្រី​ក្រសួង​បរិដ្ឋាន​បារាំង Francois de Rugy មុន​ពេល​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស ប៊ែលហ្ស៊ិច ស្វីស លុចសឹមប៊ួរក៍ មូ៉ណាកូ និង អ៊ីតាលី ។ នៅ​អ៊ីតាលី គណៈប្រតិភូ​ក៏​នឹង​ចូលគាល់​សម្ដេច​សង្ឃ​កាតូលិច Francis ក្នុង​បុរី វ៉ាទីកង់ ។

ព័ត៌មាន​ទាំងអស់​នេះ​ត្រូវ​បាន​ចេញ​្សាយ​ដោយ​សមាគម Association Forêt Vierge (សមាគម​ព្រៃ​ព្រហ្មចារី) ដែល​មាន​រូប​លោក Raoni Metuktire ជា​ប្រធាន​កិត្តិយស ។

ទស្សនកិច្ច​នេះ​បាន​ធរៀបចំ​ឡើង​ខណៈ​ដែល​ព្រៃ​អាម៉ាហ្សូន​កំពុង​រង​ការ​គម្រៀមកំហែង​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ពី​ការ​កាប់​ព្រៃឈើ រុករក​រ៉ែ និង យក​ដី​ព្រៃ​ធ្វើ​កសិដ្ឋាន ដោយ​សំអាង​លើ​គោលនយោបាយ​របស់​លោក Jair Bolsonaro ប្រធានាធិបតី​ស្ដាំនិយម​ជ្រុល និង មិន​ជឿ​លើ​រឿង​ប្រែប្រួល​អកាសធាតុ ។

ប្រធានាធីតិ ប្រេស៊ីល លោក Jair Bolsonaro  ក៏​ធ្លាប់​បាន​ប្រមាន​បើក​ទូលាយ​តំបន់​រស់​នៅ​របស់​ជនជាតិ​ដើម​ក្នុង​ព្រៃ​អាម៉ាហ្សូន ដើម្បី​ឲ្យ​ឈ្មួញ​ចូល​កាប់​ព្រៃឈើ និង រុករក​រ៉ែ ដោយ​លើក​ឡើង​ថា «ឲ្យ​ជនជាតិ​ដើម​សមាហរណកម្ម​នឹង​សង្គមស៊ីវិល័យ» ។

ទោះបី​យ៉ាង​ណា​ក្ដី សកម្មជន​ការពារ​បរិដ្ឋាន និង មេដឹកនាំ​ជនជាតិ​ដើម​នៅ​ប្រេស៊ីល​បាន​ឲ្យ​ដឹង​ថា ប្រសាសន៍​របស់​លោក​ប្រធានាធុបតី​គ្រាន់​តែ​ពាក់​ឲ្យ​ល្អស្ដាប់​នោះ​ទេ តែ​ធាតុ​ពិត​គឺ​កបន្លែង​រស់​នៅ​របស់​ជនជាតិ​ដើម​កំពុង​ត្រូប​វាប​បំផ្លាញ ហើយ​ជនជាតិ​ដើម​ចង់​រប់​នៅ​តាម​បែប​ដូនតា​របស់​គេ ជាជាង​រស់​នៅ «បែប​ស៊ីវិល័យ» ប៉ុន្តែ​ពួក​គេ​ត្រូវ​បាត់​បង់​អត្តសញ្ញាណ​របស់​ខ្លួន និង បាត់់​បង់​អ្វីៗ​ទាំងអស់ ។

No Comments Yet

Leave a Reply

Your email address will not be published.