ខ្មែរក្រោម​នៅ​ពលលាវ​ស្នើ​រដ្ឋាភិបាល​វៀតណាម​ជួយ​ស្ដារ​វត្ត​បុរាណ​វិញ

RIPVN | កាល​ពី​ថ្ងៃ​ទី២៤ ខែ​មិថុនា ឆ្នាំ២០១៩ កន្លង​នេះ ព្រះ​សង្ឃ និង ពុទ្ធបរិស័ទ​ខ្មែរក្រោម​ចំណុះ​ជើង​វត្ត «ឧត្ដុង្គមានជ័» កោះដូង ស្រុក​ហុងយឹន​ ខេត្ត​ពលលាវ បាន​ដាក់​ញត្តិ​ជូន​ស្ថាប័ន​កំពូល​​មួយ​ចំនួន​របស់​រដ្ឋាភិបាល​វៀតណាម​ ស្នើ​សុំ​ជំនួយ​ដើម្បី​ស្ដារ​ឡើង​វិញ​​នូវ​វត្ត «ងាន​ថ្លៅ» (ឬ ហៅ​ថា​វត្ត សុខិត​មុនី) ដែល​ជា​វត្ត​បុរាណ​របស់​ខ្មែរក្រោម ត្រូវ​កម្ទេច​ដោយ​សារ​តែ​សង្គ្រាម​វៀតណាម ។  ខ្លឹម​សារ​ញត្តិ​​បាន​បញ្ជាក់​ថា ខេត្ត​សុខិតមុនី ដែល​យួន​ហៅ​ថា វត្ត «បោហ៊ុក» ត្រូវ​បាន​កសាង​ឡើង​កាល​ឆ្នាំ ១៤៨២ គ្រិះសករាជ នៅ​ទី​តាំង​ដែល​សព្វថ្ងៃ​ជា​ភូមិ​តាបែង ឃុំ​និញហួរ…

អនុសេនីយ៍​យោធា​ការពារ​ព្រំដែន​វៀតណាម​បាញ់​ទាហាន​​គ្នា​ឯង​រួច​ធ្វើ​អត្តឃាត

RIPTV | ប្រធាន​ក្រុម​ចាត់ការ​ទូទៅ​ប៉ុស្តិ៍​ការពារ​ចក្រ​ព្រំដែន ប៊ិញ​ហៀប ខេត្ត​ឡុងអាន បាន​ផ្ទុះ​កាំភ្លើង​បណ្ដាល​ឲ្យ​របួស​យោធា​គ្នា​ឯង ៤ នាក់ រួច​បាន​ទប់ទល់​នឹង​កម្លាំង​អន្តរាគមន៍​ប៉ុន្មាន​ម៉ោង មុន​នឹង​បាញ់​សម្លាប់​ខ្លួន​ឯង ។ នាយ​ល្ងាច​ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០១៩ លោក ង្វៀន វ៉ាន់​វូ ប្រធាន​ទីរួមខេត្ត​គៀនតឿន ខេត្ត​ឡុងអាន បាន​រ៉ាយរ៉ាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ នៅ​វេលា​ម៉ោង ៤ ល្ងាច អនុសេនីយ៍​ត្រី តា ក្វាង​ដាត ប្រធាន​ក្រុម​ចាត់ការ​ទូទៅ​ប៉ុស្តិ៍​ការពារ​ចក្រ​ព្រំដែន ប៊ិញ​ហៀប ដែល​កំពុង​បំពេញ​ការ​ងារ ក៏​ស្រាប់​តែ​ចូល​ក្នុង​ការិយាល័យ​យក​កាំភ្លើង​ម៉ាក «អាកា» ចេញ​មក​បាញ់​រះ​ទៅ​លើ​ទាហាន​គ្នា​ឯង…

ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម ៖ ជនជាតិ​ដើម​កាន់​តែ​ក្រ

RIPVN | ឧបនាយករដ្ឋមន្ត្រី និង ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម លោក ហ្វាំ ប៊ិញមិញ ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ ក្នុង​វេន​ឆ្លើយឆ្លង​ជា​មួយ​នឹង​តំណាង​រដ្ឋសភា​វៀតណាម​ស្ដី​ពី​ការ​ធានា​សន្តិសុ​ខសង្គម​នៅ​តំបន់​ក្រលំបាក តំបន់​ព្រំដែន ជនជាតិ​ភាគតិច​កាល​ពី​ថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ២០១៩​ នៅ​វិមាន​រដ្ឋសភា​វៀតណាម ទីក្រុង​ហាណូយ ។ តាម​មេដឹកនាំ​វៀតណាម​រូប​នេះ នា​ពេល​បច្ចុប្បន្ន វៀតណាម​មាន​កម្មវិធី​ចំនួន ១១៨ កំពុង​អនុវត្ត​ក្នុង​តំបន់​ជនជាតិ​តំបន់​ភ្នំ ក្នុង​នោះ មាន​គោលនយោបាយ ៥៤ ដែល​ផ្ដល់​ប្រយោជន៍​ផ្ទាល់​ដល់​ជនជាតិ​ដើម គោលនយោបាយ​ ៦៤ មាន​គោលដៅ​រួម ប៉ុន្តែ​ផ្ដល់​អនុភាព​ដល់​ជនជាតិ​ដើម និង កម្មវិធី…

អង្គការលើកលែងទោសអន្តរជាតិ ៖ អ្នកទោសមនសិការនៅវៀតណាមកើតឡើងយ៉ាងលឿន

ក្នុង​របាយការណ៍ «អ្នក​ទៅស​មនសិការ​នៅ​វៀតណាម» ដែល​បាន​ចេញ​ផ្សាយ​កាល​ថ្ងៃទី១៣ ខែ​ឧសភា ឆ្នាំ២០១៩ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ មាន​អ្នក​ទោស​ដោយសារ​តែ​បញ្ចេញ​មតិ​នៅ​វៀតណាម​ចំនួន ១២៨ នាក់ ដែល​ឆ្នាំ​មុន​មាន​ត្រឹម​តែ​ ៩៧ នាក់ ។ យោង​តាម​អង្គការ​លើកលែង​ទោស​អន្តរជាតិ ច្បាប់​សន្តិសុខ​បណ្ដាញ (Cyber Security) ជា​មូលហេតុ​ចម្បង​បណ្ដាល​ឲ្យ​អ្នក​ទោស​ត្រូវ​ចាប់​ឃុំឃាំង ដោយសារ​តែ​ពួក​គេ​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម មាន​ចំនួន​កើន​ឡើង​យ៉ាង​លឿន​ក្នុង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ជា​ការ​ជាក់ស្ដែង ក្នុង​ចំណោម​អ្នក​ទោស​ដែល​មាន​មតិ​ប្រឆាំង ១២៨ នាក់​នេះ មាន​ ១០% ត្រូវ​ចោទ​ប្រកាន់​អំពី​បទ…

មេដឹកនាំជនជាតិដើមប្រេស៊ីលទស្សនកិច្ចនៅអឺរ៉ុបរកវិធីសាស្ត្រការពារព្រៃអាម៉ាហ្សូន

RIPVN| មេដឹក​នាំ​ដ៏​ចំណាស់ និង ល្បី​ឈ្មោះ​របស់​ពួក​ជនជាតិ​ដើ​នៅ​ប្រេស៊ីល លោក Raoni Metuktire បាន​អញ្ជើញ​មក​ដល់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​កាល​ពី​ថ្ងៃទី១២ ខែ​ឧសភា​ ដើម្បី​ទស្សនកិច្ច​អស់​រយៈពេល​​ ៣ សប្ដាហ៍​នៅ​បណ្ដាល​ប្រទេស​អឺរ៉ុប ។ ក្នុង​ដំណើរទស្សនកិច្ច​នេះ លោក​នឹង​បាន​ជួប​ពិភាក្សា​នឹង​មេដឹកណា​​ប្រទេស​មួយ​ចំនួន អ្នក​ល្បី​ឈ្មោះ និង បាន​ចូល​គាល់​សម្ដេច​សង្ឃ​កាតូលិច ដើម្បី​ពញ្ជាក់​ឲ្យ​ចាប់​អារម្មណ៍​ដល់​គ្រោះថ្នាក់​កាន់​តែ​ធំឡើងៗ ចំពោះ​ព្រៃ​អាម៉ាហ្សូន ។ ​ មេដឹកនាំ​គលសម្ព័ន្ធ Kayapo រូប​នេះ​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក និង ងាយ​នឹង​ស្ឡាក់​ដោយ​សារ​តែ​គាត់មាន​បបូរមាត់​ពាក់​ចាន​មូល​មួយ និង ពាក់​មួក​រោម​បក្សី តាម​ប្រពៃណី​ដូនតា​គាត់ ។…